Smart gaming begins with understanding — Pinco Casino
Pinco Casino combines modern technology with verifiable statistical fairness. All gameplay is powered by independently…
Pinco Casino combines modern technology with verifiable statistical fairness. All gameplay is powered by independently certified RNG systems. As a result, players experience outcomes that can be mathematically evaluated. Pinco Casino creates an environment where emotion yields to strategy. The RTP (Return to Player) represents the core fairness metric at Pinco Casino. Most RTP values…
Pinco Casino positions itself as a platform where informed decisions matter. All gameplay is powered by independently certified RNG systems. As a result, players experience a stable environment free from hidden patterns. Pinco Casino creates a balanced space for methodical players. The RTP (Return to Player) acts as a transparent indicator of balance and pinco…
Pinco Casino positions itself as a platform where informed decisions matter. All gameplay is powered by independently certified RNG systems. As a result, players experience results that do not depend on previous rounds. Pinco Casino creates a balanced space for methodical players. The RTP (Return to Player) shows how much a game returns to players…
ខេត្តស្ទឹងត្រែង៖ ព្រៃសហគមន៍ភ្នំប្រជុំមិត្ត កំពុងប្រឈមនឹងការកាប់ទន្ទ្រានយកដី និងកាប់ឈើអាជ្រៀកយ៉ាងអនាធិបតេយ្យទាំងយប់ទាំងថ្ងៃ។ សកម្មភាពនេះបានធ្វើឲ្យសត្វព្រៃរត់ខ្ចាត់ខ្ចាយ និងភ័យខ្លាច ដែលជាហេតុធ្វើឲ្យសត្វស្វាបាត់បង់ជម្រក ហើយនាំគ្នារត់មកតាមដងផ្លូវ។ ក្រុមជនល្មើសបានធ្វើសកម្មភាពនេះនៅក្បែរទីស្នាក់ការសហគមន៍ផ្ទាល់ ដោយមានការសង្ស័យថាអាចមានការឃុបឃិតពីមេដឹកនាំសហគមន៍។ ទីតាំងកើតហេតុនេះស្ថិតនៅចំណុចទួលបេង តាមបណ្តោយផ្លូវចូលទៅរមណីយដ្ឋានជ្រោះសុភមិត្ត ក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ ជុំវិញករណីនេះ អ្នកសារព័ត៌មានបានទាក់ទងទៅលោក អម ម៉ារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរីវ៉ាត់ ដើម្បីសុំការបំភ្លឺ។ លោកបានឆ្លើយថា សកម្មភាពនោះជាការកាប់ឆ្ការសម្អាតឈើចាស់ និងឈើដែលដួលងាប់តែប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ លោក ឡន ប្រធានសហគមន៍ក៏បានអះអាងថា លោកមិនបានដឹងរឿងនេះដែរ ខណៈដែលក្រុមឈ្មួញនៅតែបន្តធ្វើសកម្មភាពកាប់ឈើធំៗដោយគ្មានខ្លាចក្រែង។ ឈើទាំងនោះមានមុខកាត់ចន្លោះពី ៧០ ទៅ ១០០ សង់ទីម៉ែត្រ និងប្រវែងពី ១៥ ទៅ ២៥ ម៉ែត្រ។ នៅពេលអ្នកសារព័ត៌មានរាយការណ៍ពីសកម្មភាពនេះ ជំនាញរដ្ឋបាលព្រៃឈើបានឆ្លើយតបថា នឹងចាត់មន្ត្រីចុះពិនិត្យ ប៉ុន្តែក្រោយមកក៏ស្ងាត់ឈឹង។ លោក ឡន ប្រធានសហគមន៍ក៏បានបិទទូរស័ព្ទមិនអាចទាក់ទងបានដែរ។ រហូតដល់ម៉ោង ៣:៤០ នាទីរសៀល ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ…
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យការរស់នៅ និងជីវភាពអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះពិនិត្យការរស់នៅ និងការដាំដុះដំណាំ, ការសាងសង់ផ្ទះបន្ថែម និងសកម្មភាពឈូសឆាយដីសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បន្ទាប់ពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពភូមិដែលបានកសាង និងអភិវឌ្ឍថែមទៀត ក្នុងការធានាផលប្រយោជន៍ជូនបងប្អូនអតីតយុទ្ធជនឱ្យបានយូរអង្វែង៕ By÷Vichhai News
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហាញនូវលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជា សហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង១០៖៣០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖២០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាង ជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន…
(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវដល់ភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់កម្ពុជាទាំង១៨រូប ដែលទាហានថៃបានចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ២៦ថ្ងៃហើយ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ និងបន្តទាមទារមកវិញនូវកងកម្លាំងកម្ពុជាទាំង១៨រូបដែលថៃបានចាប់ខ្លួនទៅនោះ រហូតដល់ភាគីថៃបំពេញកាត្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា នឹងមិនទុកសមាជិកក្រុមគ្រួសាររបស់កងកម្លាំងកម្ពុជាណាម្នាក់ចោល និងឯកោជាដាច់ខាត។ លោកជំទាវអ្នកនាំពាក្យបានរម្លឹកទៀតថា ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាងនឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផលឈនទៅការនាំមកវិញនូវសន្ដិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាអ្វីដែលប្រជាជនប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូលចង់បាន៕
ខេត្តកំពត បាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការវិនិយោគសាធារណៈនៅលើទឹក ភ្លើង ផ្លូវ។ ក្នុងការអនុវត្តដ៏ត្រឹមត្រូវ និងជោគជ័យនេះគឺខេត្តបានយកយន្តការតាមរយៈមូលនិធិឃុំជាពិសេស ជាគោលក្នុងការអនុវត្ត ដើម្បីសម្រេចបានទៅតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ————————————ដើម្បីបំពេញបន្ថែម និងពន្លឿនការងារនេះ ក្រុមការងាររាជរដ្ឋាភិបាលបានណែនាំឱ្យខេត្តពង្រីកភាពជាដៃគូ ជាមួយនឹងគម្រោងផ្សេងៗដូចជា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) គម្រោងដែលរៀបរៀងតាមរយៈអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាបន្តទៀត ដើម្បីបំពេញបន្ថែម និងពន្លឿនការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខេត្ត។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្ដបន្ដ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដកំពត នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ #យុទ្ធសាស្ត្របញ្ចកោណ #គន្លឹះអាទិភាព #ការរៀបចំក្រុង #នគរូបនីយកម្ម #ការងារលំនៅឋាន #ប្រជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទ្រនំសុភមង្គល #គុណភាព #សុវត្ថិភាព #សោភ័ណភាព #កអក