ប្រភពពីប្រជាពលរដ្ឋសុំមិនបញ្វេញឈ្មោះបានទម្លាយថា : បុរសម្នាក់ពិតជាមិនធម្មតាឡើយទោះបីមានដឺកាបង្គាប់ឱ្យចាប់ខ្លួនរយះពេល២ឆ្នាំមកហើយក្តី.ក៍បុរសម្នាក់នោះ នៅតែអាចដើរលេងទៅក្រៅប្រទេសបានដដែល ..អស់មួយរយៈកន្លងមកថ្មីៗនេះ ទើបសមត្ថកិច្ចអាចចាប់ខ្លួនបាន..នេះហើយទើបដូចជាពាក្យចាស់បុរាណលោកបានពោលថា : កុកតែងតែភ្លេចជុង តែជុងមិនភ្លេចកុកនោះឡើ

ប្រភពពីប្រជាពលរដ្ឋសុំមិនបញ្វេញឈ្មោះបានទម្លាយថា : បុរសម្នាក់ពិតជាមិនធម្មតាឡើយទោះបីមានដឺកាបង្គាប់ឱ្យចាប់ខ្លួនរយះពេល២ឆ្នាំមកហើយក្តី.ក៍បុរសម្នាក់នោះ នៅតែអាចដើរលេងទៅក្រៅប្រទេសបានដដែល ..អស់មួយរយៈកន្លងមកថ្មីៗនេះ ទើបសមត្ថកិច្ចអាចចាប់ខ្លួនបាន..នេះហើយទើបដូចជាពាក្យចាស់បុរាណលោកបានពោលថា : កុកតែងតែភ្លេចជុង តែជុងមិនភ្លេចកុកនោះឡើ




បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ២៣៧ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ។ បានឃើញ សំណុំរឿងជំនុំជម្រះលេខ ៤៤៩ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ។ បានឃើញ មាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

បានឃើញ សាលក្រមព្រហ្មទណ្ឌលេខ ៦៦១ “ញ” ព្រ.១/២៥ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ របស់ សាលាដំបូងខេត្តកំពង់ចាម ដែលបានសម្រេចផ្តន្ទាទោសឈ្មោះ អុិន សំអុន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីកន្លែងកំណើតនៅភូមិអំពិលព្រៃ ឃុំចំបក់ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្ននៅភូមិ សង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ទោសពីមុន គ្មាន ដាក់ពន្ធនាគារ រ យៈពេល ៨ (ប្រាំបី) ឆ្នាំ ពីបទ រំលោភសេពសន្ថវៈ ជាអនីតិជនមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅភូមិ សង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីខែកុម្ភៈ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែល មានចែងនិងបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ ។



-ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ អុិន សំអុន តាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ មហាជនមួយចំនួនដែលបានដឹងរឿងនេះ មានចម្ងល់ថា : ទោះបីជាមានដឺកាបង្គាប់ឱ្យចាប់ខ្លួនក៏ដោយក៏លោក អុិន សំអុន នៅអាចដើរលេងទៅក្រៅប្រទេស យ៉ាងសប្បាយ ដោយមិនខ្លាចពីការចាប់ខ្លួនរបស់សមត្ថកិច្ចឡើយ..ស្រាប់តែនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោកអុិន សំអុន បានត្រឡប់មកពីដើលេងនៅប្រទេសវៀតណាមវិញក៍ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ហើយក៍បានបញ្ជូនមកពន្ធនាគារខេត្តកំពង់ចាមបានតែមួយថ្ងៃក៍លេចលឺព័ត៌មាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ថាលោក អុិន សំអុន ធ្លាក់ខ្លួនឈឺ ដោយត្រូវបានបញ្ជូនមកមន្ទីរពេទ្យរុស្សុីដើម្បីព្យាបាលជំងឺទៅវិញ   .? មហាជនមានចម្ងល់ឆ្ងល់ថា : តើលោក អុិន សំអុន ពេលនេះកំពុងតែនៅក្នុងពន្ធនាគារ ឬមួយក៏នៅមន្ទីរពេទ្យរុស្សុីទៅ ..? មហាជនឆ្ងល់ទៀតថា : បុគ្គល អុិន សំអុន ពេលមានដីការបង្គាប់ឲ្យចាប់ខ្លួន នៅតែអាចដើរលេងបាន ហើយ ក៍មានសុខភាពល្អដែរ ស្រាប់តែសមត្ថកិច្ចចាប់ខ្លួនបានតែ១ថ្ងៃសោះ ធ្លាក់ខ្លួនឈឺភ្លាមៗតែម្តង តើ នេះជាការឈឺលេងៗ ឬ ឈឺ មែនទែន ..? រឿងរ៉ាវ ចម្ងល់មហាជនមួយនេះ មានតែ ខាងមន្ត្រីពន្ធនាគារទេ ទើបអាចបញ្ជាក់បានថា : តើ បុគ្គល អុិន សំអុន នៅទីណាឲ្យពិតប្រាកដ ..? ដើម្បីឲ្យមហាជនអស់ចម្ងល់ក្នុងរឿងនេះ .. អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបំភ្លឺបកស្រាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រៀងរាល់ម៉ោងធ្វើការ ..




Post a Comment (0)
Previous Post Next Post