នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដល់សាលាគុន/ក្លឹបប្រដាល់គុនខ្មែរទាំងអស់ដែលជាសមាជិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរស្តីពី ការធ្វើបច្ចុប្បន្នភាពសាលាគុន/ក្លឹប ការរៀបចំបំពេញបែបបទ ឯកសារគតិយុត្តនានា ដើម្បីពង្រឹងការអនុវត្តគោលការណ៍អភិបាលកិច្ចល្អ និងពង្រឹងការគ្រប់គ្រងមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់របស់សហព័ន្ធ អោយបានកាន់តែល្អប្រសើរ ដើម្បីបន្តជម្រុញការអភិវឌ្ឍគុនខ្មែរអោយប្រកបដោយស្ថេរភាព និងនិរន្តរភាព។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការ អញ្ជើញចូលរួម ពីសំណាក់ ឯកឧត្ដម លោកអនុប្រធានសហព័ន្ធ អគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទាំង លោក លោក ស្រី តំណាង ក្លិបកីឡាប្រដាល់គុនខ្មែរ ទូទាំងប្រទេសដែលប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋានអប់រំកាយនិងកីឡាសិស្សនិស្សិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។













