នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសម្របសម្រួលរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ សរុបចំនួន ៣៥០នាក់។
សូមជម្រាបជូនដែរថា ពិធីប្រកាសមុខតំណែងខាងលើ ត្រូវបានរៀបចំឡើងក្នុងការផ្ទេរភារកិច្ច លោក មួង ប៉ាង ពីអភិបាលរងខេត្តរតនគិរី ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណ:អភិបាលខេត្តមណ្ឌលគិរី ជំនួសលោក នួន សារ៉ន៕








