យុវជនម្នាក់ល្បួងក្មេងស្រីអាយុ១៥ឆ្នាំរួមភេទបានសម្រេចត្រូវម្ដាយនាងប្ដឹងឲ្យនគរបាលឃាត់ខ្លួន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន នាគរាជ ចតុមុខ (www.neakreachchaktomuk.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទំនាក់ទំនង ទូរស័ព្ទលេខ 097 659 9996 / 099 69 29 96 សូមអរគុណ...!
គេហទំព័រ នាគរាជ្យ ចតុមុខ (www.neakreachchaktomuk.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

យុវជនម្នាក់ល្បួងក្មេងស្រីអាយុ១៥ឆ្នាំរួមភេទបានសម្រេចត្រូវម្ដាយនាងប្ដឹងឲ្យនគរបាលឃាត់ខ្លួន



រាជធានីភ្នំពេញ៖យុវជនដែលជាកម្មកររោងចក្រកាត់ដេរម្នាក់ បានល្បួងក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ទៀតដែលជាកម្មការិនីរោងចក្រជាមួយគ្នារួមភេទនៅក្នុងបន្ទប់ផ្ទះជួលបានសម្រេចធ្វើឲ្យនាងខកខានមិនបានទៅធ្វើការ រហូតត្រូវខាងរោងចក្របញ្ឈប់ការងារនាងទៀត ក៏ត្រូវម្ដាយរបស់នាងប្ដឹងឲ្យនគរបាលឃាត់ខ្លួនយុវជននោះចាត់ការតាមច្បាប់ ។


ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ៤៩ ជាន់ទី២  ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

យុវជនសង្ស័យខាងលើឈ្មោះ សុខ ចាន់ថន អាយុ២៧ឆ្នាំ  ជនជាតិខ្មែរ  មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់កើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ចំណែកក្មេងស្រីរងគ្រោះមានអាយុទើបតែ១៥ឆ្នាំប៉ុណ្ណោះ ។

សមត្ថកិច្ចបានប្រាប់ថា យុវជនសង្ស័យនិងក្មេងស្រីរងគ្រោះគឺធ្វើការដេរស៊ីថ្ងៃក្នុងរោងចក្រជាមួយគ្នា ហើយទើបតែស្គាល់គ្នាបាន២ថ្ងៃប៉ុណ្ណោះ ក៏ទំនា់ទំនងស្នេហាជាមួយគ្នា ហើយនៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានល្បួងនាងទៅកាន់បន្ទប់របស់ខ្លួនរួចរួមភេទបានសម្រេច១ដង ។ បន្ទាប់មកបានជិះម៉ូតូដឹកនាងទៅដើរលេងនៅវត្តជន្លង់ម្លូ រហូតដល់វេលាល្ងាចទើបត្រលប់ទៅបន្ទប់ជួលវិញ ហើយបានល្បួងនាងឲ្យផឹកស្រារហូតដល់ស្រវឹង ក៏រួមភេទជាមួយគ្នាបានសម្រេច១ដងទៀត ។

សមត្ថកិច្ចបានប្រាប់ទៀតថា រួចបានឲ្យនាងបិទទូរស័ព្ទ និងលួងលោមឲ្យនាងដេកនៅបន្ទប់ជួលរបស់ខ្លួន១យប់ រហូតដល់វេលាព្រឹកថ្ងៃទី១៦ ខែមិថុនា ទើបដឹកនាងទៅដាក់នៅរោងចក្រ ស្រាប់តែខាងរោងចក្របានបញ្ឈប់ក្មេងស្រីរងគ្រោះពីការងារ ហើយនាងក៏បានត្រលប់ទៅផ្ទះវិញ ។ លុះពេលទៅដល់ផ្ទះ ម្ដាយរបស់នាងបានសួរដេញដោលរឿងបាត់១យប់អត់ចូលផ្ទះ ប៉ុនតែនាងអត់ឆ្លើយ រហូតម្ដាយវាយទើបនាងព្រមឆ្លើយប្រាប់ការពិត ។








សមត្ថកិច្ចបានប្រាប់បន្តថា ពេលនោះម្ដាយនាងបានខលទៅរកជនសង្ស័យដើម្បីដោះស្រាយគ្នាដែរ ប៉ុន្តែយុវជនសង្ស័យអត់ទៅជួប ហើយបានបិទទូរស័ព្ទនិងគេចខ្លួន ទើបគាត់សម្រេចទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី៣តែម្ដង ។ ពេលនោះនគរបាលបានតាមចាប់ខ្លួនជននោះដល់រោងចក្រ ប៉ុន្តែខាងរោងចក្រប្រាប់ថារូបគេឈប់បាត់ហើយ បន្ទាប់មកនគរបាលបានតាមរកដល់បន្ទប់ជួលទៀត ហើយបានជួបប្អូនរបស់ជនសង្ស័យ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ពេលនោះនគរបាលបានពន្យល់ដល់ប្អូនជនសង្ស័យឲ្យជួយហៅបងប្រុសរបស់ខ្លួនចូលមកប៉ុស្តិ៍នគរបាល ទើបប្អូនទៅនាំខ្លួនបងយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ កាលពីវេលាយប់ថ្ងៃទី១៨ ខែមិថុនា ។ បន្ទាប់មកនគរបាលប៉ុស្តិចោមចៅទី៣ បានបញ្ជូនជននោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕







Post a Comment (0)
Previous Post Next Post