សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់, សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន នាគរាជ ចតុមុខ (www.neakreachchaktomuk.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទំនាក់ទំនង ទូរស័ព្ទលេខ 097 659 9996 / 099 69 29 96 សូមអរគុណ...!
គេហទំព័រ នាគរាជ្យ ចតុមុខ (www.neakreachchaktomuk.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់, សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន


ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់, សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ តែងផ្តល់ការលើកកម្ពស់វិស័យអប់រំជាអាទិភាព ដោយធ្វើការពង្រឹងគុណភាព និងធ្វើការកែទម្រង់ជាបន្តបន្ទាប់ជាច្រើនដំណាក់កាល ដើម្បីប្រែក្លាយប្រព័ន្ធអប់រំឱ្យទៅជាកាតាលីករ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏បានកំណត់យក ការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ចកោណទី១ ដោយផ្តោតលើការកែទម្រង់ប្រព័ន្ធអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើទំនើបកម្មជាអាទិភាពគន្លឹះ ដែលមានគោលដៅបង្កើតបរិយាកាសអប់រំប្រកបដោយគុណភាពខ្ពស់។

ការរីកចម្រើនជាលំដាប់របស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបច្ចេកវិទ្យា ការកែលម្អកម្មវិធី និងវិធីសាស្ត្របណ្តុះបណ្តាល ការអភិវឌ្ឍសមត្ថភាពគ្រូលើការស្រាវជ្រាវ និងការបង្រៀន និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ សំដៅឆ្លើយតបនឹងការកើនឡើង ទាំងបរិមាណ និងគុណភាពនៃតម្រូវការរបស់សង្គមជាតិក្នុងវិស័យអប់រំកាយ និងកីឡា។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី៣ មិថុនា ២០២៦

















Post a Comment (0)
Previous Post Next Post