អ្នកជិតខាង២គ្រួសាររងការរិះគន់ពីមហាជនក្រោយពួកគេប្ដឹងទីតាំងបង្រៀនគួររំខានការរស់នៅរបស់ខ្លួន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន នាគរាជ ចតុមុខ (www.neakreachchaktomuk.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទំនាក់ទំនង ទូរស័ព្ទលេខ 097 659 9996 / 099 69 29 96 សូមអរគុណ...!
គេហទំព័រ នាគរាជ្យ ចតុមុខ (www.neakreachchaktomuk.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អ្នកជិតខាង២គ្រួសាររងការរិះគន់ពីមហាជនក្រោយពួកគេប្ដឹងទីតាំងបង្រៀនគួររំខានការរស់នៅរបស់ខ្លួន

 


រាជធានីភ្នំពេញ៖ អ្នកជិតខាង២គ្រួសារបានរងការរិះគន់ពីមហាជនយ៉ាងចាស់ដៃ បន្ទាប់ពីពួកគាត់ ដាក់ពាក្យប្ដឹងទៅលើ

លោកគ្រូបង្រៀនម្នាក់ថា បានបើកបង្រៀនកួរនៅផ្ទះ បង្កផលប៉ះពាល់និងរំខានការរស់នៅរបស់ខ្លួន ព្រមទាំងបានទាមទារឲ្យមានការបិទទីតាំងខាងលើនោះឈប់ឲ្យបង្រៀនតទៅទៀតផងដែរ ។ ក្រោយកើតមានរឿងនេះ លោកគ្រូបង្រៀនម្នាក់នោះបានយកលិខិតអញ្ជើញឲ្យចូលទៅដោះស្រាយរបស់រដ្ឋបាលខណ្ឌកំបូល ទៅបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ។ ពេលនោះលោកបណ្ឌិតគិន ភា ក៏បានយកទៅបង្ហោះបន្តនៅលើផេករបស់លោក ជាហេតុធ្វើឲ្យមហាជនជាច្រើន បានចូលទៅខមិនរិះគន់ទៅលើបុគ្គលដែលជាដើមបណ្ដឹង២នាក់នោះខ្លាំងៗ ។

ដើមបណ្ដឹងទាំង២នាក់នោះរួមមាន១,ឈ្មោះឡេង ដារ៉ា ២,ឈ្មោះលី សុខជា មានទីលំនៅក្នុងបុរីDL ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ដោយឡែកលោកគ្រូបង្រៀន ដែលរងបណ្ដឹងឈ្មោះចាន់ សុភា មានទីលំនៅផ្ទះលេខH៧B ផ្លូវលេខ៧ បុរីDL ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល ។

អាជ្ញាធរបានប្រាប់ឲ្យដឹងថា ទីតាំងដែលលោកគ្រូចាន់ សុភា បើកបង្រៀនកួរនោះគឺជាផ្ទះរបស់គាត់មិនមែនជាសាលានោះទេ ដោយបើកបង្រៀនសិស្សចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទៅ១២ ហើយ១ថ្ងៃបង្រៀន៣វគ្គ ក្នុងនោះ១វគ្គៗមានសិស្ស១០នាក់ប៉ុណ្ណោះ និងបង្រៀនចាប់ពីវេលាម៉ោង៣រសៀលដល់ម៉ោង៨យប់ជារៀងរាល់ថ្ងៃ ។
ដោយឡែកមូលហេតុដែលធ្វើឲ្យបុគ្គល២នាក់ខាងលើនោះប្ដឹងដោយសារតែសិស្សដែលទៅរៀននោះបានរត់លេង និងយកបាល់ទៅលេង ព្រមទាំងមានការនិយាយគ្នាខ្លាំងៗ ហើយក៏មានសម្លេងអូសតុ កៅអីឮៗ ជាការរំខានដល់ពួកគាត់ ។

អាជ្ញាធរបានប្រាប់បន្តថា ក្រោយកើតរឿងរ៉ាវខាងលើរដ្ឋបាលសង្កាត់ស្នោរ បានអញ្ជើញភាគីទាំងសងខាងទៅជួបដោះស្រាយនៅសាលាសង្កាត់ ប៉ុន្តែអត់ត្រូវគ្នា ដោយអ្នកប្ដឹងទាមទារឲ្យបិទឈប់ឲ្យបង្រៀន ។ ចំណែកលោកគ្រូបង្រៀនមិនព្រមឈប់ដាច់ខាត ហើយរដ្ឋបាលសង្កាត់ស្នោរ ក៏មិនមានសិទ្ធិបិទទីតាំងនោះដែរ ទើបអាជ្ញាធរក៏បានបញ្ជាូនសំណុំរឿងមួយនេះទៅកាន់រដ្ឋបាលសាលាខណ្ឌកំបូលដើម្បីដោះស្រាយបន្ត ។

អាជ្ញាធរបានប្រាប់ទៀតថា ក្រោយមករដ្ឋបាលសាលាខណ្ឌកំបូល ក៏បានចុះទៅពិនិត្យទីតាំងនោះនិងធ្វើលិខិតអញ្ជើញភាគីទាំង២ដើម្បីជួបដោះស្រាយគ្នានៅសាលាខណ្ឌកំបូលនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ហើយក្រោយពីទទួលបានលិខិតអញ្ជើញនោះហើយ លោកគ្រូចាន់ សុភា បានយកទៅបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ។ ពេលនោះលោកបណ្ឌិត គិន ភា ក៏បានយកទៅបង្ហោះនៅលើផេករបស់លោកបន្តទៀត និងសរសេរសារអមថា «គេបើកខារ៉ាអូខេ បើកបនល្បែង បើកហាងផឹកស៊ី មិនព្រមនាំគ្នាប្ដឹង ទៅប្តឹងគ្រូបង្រៀនបើកបង្រៀនកួរក្មេងៗ ស្រុកនេះបើមិនរលាយទើបចម្លែក » ។

ប្រភពដដែលបានឲ្យដឹងបន្តថា បន្ទាប់ពីបានឃើញការបង្ហោះនូវលិខិអមដោយសំណេររបស់លោកបណ្ឌិត គិនភាបែបនេះ មហាជនបានចូលទៅខមិន រិះគន់យ៉ាងធ្ងន់ទៅលើបុគ្គល២នាក់ ដែលបានប្ដឹងលើគ្រូបង្រៀនខាងលើ ហើយរឿងនេះក៏បានធ្វើឲ្យអាជ្ញាធរខណ្ឌកំបូលនៅលែងសុខដែរ ។ បន្ទាប់មកនៅវេលាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំមន្រ្តីខណ្ឌ មន្រ្តីសង្កាត់ស្នោរ ព្រមទាំងមេភូមិពង្រ ចុះទៅកាន់ទីតាំងកើតហេតុរួចហៅភាគីទាំង២ជួបដោះស្រាយគ្នានៅមុនថ្ងៃកំណត់តែម្ដង ។





 

ប្រភពខាងលើបានបញ្ជាក់ថា ជាលទ្ធផលរឿងវិវាទនោះត្រូវបានបញ្ចប់ ដោយភាគទាំង២យល់ព្រមទទួលយកលក្ខខណ្ឌ៥ចំណុចរួមមាន៖ ១,លោកចាន់ សុភា(គ្រូបង្រៀន) ធ្វើការកែសម្រួលទីតាំងចំណតកង់ ម៉ូតូនិងណែនាំសិស្សឲ្យមានសណ្ដាប់ធ្នាប់ល្អ ។ ២,កែសម្រួលសម្លេងរំខានខាងក្នុង កុំឲ្យមានសម្លេងរំខានទៀត ត្រូវយកក្រណាត់រុំជើងតុកៅអីកុំឲ្យអូសឮទៀត ៣, ណែនាំសិស្សនៅពេលបង្រៀនចប់ឲ្យប្រញាប់ត្រលប់ទៅផ្ទះវិញ ។ ៤,ស្នើរសុំឲ្យអ្នកជិតខាងមានការយោគយល់អាធ្យាស្រ័យគ្នា ក្លាយជាអ្នកជិតខាងល្អ ៥, លោកអភិបាលលខណ្ឌកំបូល បានណែនាំឲ្យអាជ្ញាធរ សង្កាត់និងភូមិតាមដានសកម្មភាពក្មេងៗ(សិស្ស) ដោយឡែកគ្រូចាន់ សុភា ក៏បានសុំទោសភាគីដើមបណ្ដឹងផងដែរ ៕







Post a Comment (0)
Previous Post Next Post