កម្មវិធី “រាត្រីកម្ពុជា” ជាកម្មវិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ OB-PS លើកទី៤២ នៅលើទឹកដីសៀមរាប-អង្គរដ៏ មានអរិយធម៌ វប្បធម៌ និងមោទនភាពរបស់ប្រជាជនកម្ពុជា។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន នាគរាជ ចតុមុខ (www.neakreachchaktomuk.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទំនាក់ទំនង ទូរស័ព្ទលេខ 097 659 9996 / 099 69 29 96 សូមអរគុណ...!
គេហទំព័រ នាគរាជ្យ ចតុមុខ (www.neakreachchaktomuk.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កម្មវិធី “រាត្រីកម្ពុជា” ជាកម្មវិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ OB-PS លើកទី៤២ នៅលើទឹកដីសៀមរាប-អង្គរដ៏ មានអរិយធម៌ វប្បធម៌ និងមោទនភាពរបស់ប្រជាជនកម្ពុជា។



កម្មវិធី “រាត្រីកម្ពុជា” ជាកម្មវិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ OB-PS លើកទី៤២ នៅលើទឹកដីសៀមរាប-អង្គរដ៏ មានអរិយធម៌ វប្បធម៌ និងមោទនភាពរបស់ប្រជាជនកម្ពុជា។

ម្ពុជា មិនមែនជា" កម្មវិធីសម្តែងពីវប្បធម៌ធម្មតា”ប៉ុណ្ណោះទេ, រាត្រីនេះ គឺជា “អំណោយវប្បធម៌ពីបេះដូងកម្ពុជា”ជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់ តាមរយៈរបាំប្រពៃណីសម្លៀកបំពាក់ សិល្បៈ ម្ហូបអាហារ ស្នាមញញឹម និងបដិសណ្ឋារកិច្ច គឺកម្ពុជាសូមចែករំលែកជាមួយមិត្តទាំងអស់នូវអត្តសញ្ញាណ មោទនភាព និងបេះដូងដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។“រាត្រីកម្ពុជា” មិនមែនជាកម្មវិធីលាគ្នានោះទេ ប៉ុន្តែកម្មវិធីនេះ គឺជា “ការបើកទំព័រថ្មី នៃមិត្តភាព អនុស្សាវរីយ៍ និងកិច្ចសហការរបស់យើង” ដោយយើងនឹងបន្តចងចាំចំណងមិត្តភាពនេះ, បន្តចែករំលែកបទពិសោធន៍ និងបន្តធ្វើសកម្មភាពរួមគ្នា ដើម្បីផ្តល់ឱកាស ក្តីសង្ឃឹម និងភាពជាអ្នកដឹកនាំដល់កុមារី និងយុវតីគ្រប់ទីកន្លែង។ការជ្រើសរើសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ គឺមិនមែនជាកិត្តិយសសម្រាប់តែសមាគមកាយឫទ្ធិនារីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ។ កាលពីអតីតកាល កម្ពុជា ជាប្រទេសដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន ប៉ុន្តែក្រោមម្លប់នៃសន្តិភាព កម្ពុជាបានងើបឡើងវិញ និងបន្តកសាងខ្លួនជាប្រទេសដែលអាចទទួលស្វាគមន៍មិត្តអន្តរជាតិដោយកិត្តិយស សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ហើយក្នុងឱកាសដែលយើងបានជួបជុំគ្នានៅទីនេះ ក្នុងបរិយាកាសមិត្តភាព និងស្នាមញញឹម គឺជាសារមួយដ៏សំខាន់ថា “សន្តិភាពផ្តល់ឱកាសឱ្យយើងបានសិក្សា សហការ បង្កើតមិត្តភាព និងកសាងអនាគតដ៏ល្អជាមួយគ្នា”។ខេត្តសៀមរាប យប់ថ្ងៃទី១៩ មិថុនា ២០២៦















Post a Comment (0)
Previous Post Next Post