គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក​ ធូ​ ភា​ អភិបាល​រងខេត្ត​ បាត់ដំបង​ បានដឹកនាំ​កម្លាំង​ចុះបង្រ្កាបទីតាំង Scams Online
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន នាគរាជ ចតុមុខ (www.neakreachchaktomuk.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទំនាក់ទំនង ទូរស័ព្ទលេខ 097 659 9996 / 099 69 29 96 សូមអរគុណ...!
គេហទំព័រ នាគរាជ្យ ចតុមុខ (www.neakreachchaktomuk.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក​ ធូ​ ភា​ អភិបាល​រងខេត្ត​ បាត់ដំបង​ បានដឹកនាំ​កម្លាំង​ចុះបង្រ្កាបទីតាំង Scams Online

 

បាត់ដំបង​ ៖​ គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក​ ធូ​ ភា​ អភិបាល​រងខេត្ត​ នៅព្រឹក​ថ្ងៃទី​ ១​ ខែ​ មិថុនា​ ឆ្នាំ​ ២០២៦​ បានដឹកនាំ​កម្លាំង​ចុះបង្រ្កាបទីតាំង Scams Online មួយកន្លែង នៅសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង​ ដោយឃា.ត់ខ្លួនជនបរទេស ចំនួន​ ២៧នាក់​ និងសន្តិសុខខ្មែរចំនួន​ ៧នាក់​រួមទាំង​វត្ថុតាង​បំរើ​អោយ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយចំនួន​ ។ ម្ចាស់​ផ្ទះ​មិនត្រូវ​បានគេប្រាប់ទេ​ ប៉ុន្តែ​សមត្ថកិច្ច​ដែល​ចុះទៅបង្ក្រាបផ្ទាល់បាន​បង្ហេីប​ថា​ ឃើញ​មាន​អាវដែលព្យួរក្នុងផ្ទះមួយ​ដាក់​ឈ្មោះ​ ឧ.​អូន​ សុខសិលា​ ។ ប៉ុន្តែ​អ្នកជួល​មិនមែន​ឈ្មោះ​គាត់​ទេ​ គឺ​ឈ្មោះ​អ្នកផ្សេង​ ហើយ​ក៏​មិនទាន់​បាន​ធ្វើ​សកម្មភាព​ដែរ​ ទេីបតែ​មកបាន២ថ្ងៃ​ អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចុះបង្ក្រាប​តែម្ដង​ ។



ម៉ោងនេះ​ហើយ​ សូម​អស់​លោក​មន្រ្តី​ដែល​នៅមានចិត្ត​លោភលន់​ មេត្តា​ប្រញាប់​ដកខ្លួនចេញពី​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយនេះ​ ថ្នាក់ដឹកនាំ​កំពូល​បាន​ព្រមាន​រួចហើយ​ ហេីយក៏បានដកតំណែង​ ចាប់​ខ្លួន​បញ្ជូនទៅ​តុលាការ​ជាបន្តបន្ទាប់​ដែរ​ ។ កុំចេះតែហ៊ាន​ប្រយ័ត្ន​អស់​អនាគត​ ជាពិសេស​ប្រយ័ត្ន​មានលុយចាយមិនកេីត​ ។





Post a Comment (0)
Previous Post Next Post