ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទៅពេញបេសកកម្មការងារនៅ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយបានចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីពិនិត្យការអភិវឌ្ឍក្លឹប ការហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងសួរសុខទុក្ខគ្រូបង្វឹក ព្រឹទ្ធាចារ្យចាស់ៗ ដែលជាអ្នកមានគុណបំណាច់ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរ ពីអតីតកាល។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន នាគរាជ ចតុមុខ (www.neakreachchaktomuk.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទំនាក់ទំនង ទូរស័ព្ទលេខ 097 659 9996 / 099 69 29 96 សូមអរគុណ...!
គេហទំព័រ នាគរាជ្យ ចតុមុខ (www.neakreachchaktomuk.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទៅពេញបេសកកម្មការងារនៅ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយបានចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីពិនិត្យការអភិវឌ្ឍក្លឹប ការហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងសួរសុខទុក្ខគ្រូបង្វឹក ព្រឹទ្ធាចារ្យចាស់ៗ ដែលជាអ្នកមានគុណបំណាច់ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរ ពីអតីតកាល។



​ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទៅពេញបេសកកម្មការងារនៅ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយបានចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីពិនិត្យការអភិវឌ្ឍក្លឹប ការហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងសួរសុខទុក្ខគ្រូបង្វឹក ព្រឹទ្ធាចារ្យចាស់ៗ ដែលជាអ្នកមានគុណបំណាច់ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរ ពីអតីតកាល កាលពីថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦។







បេសកកម្មនេះរួមមាន៖
១. សម្ពោធជាផ្លូវការក្លឹប ប៉ុង សាមិត្ត គុនខ្មែរ — ស្រុកមោងឫស្សី ខេត្តបាត់ដំបង
ឯកឧត្តម ខូវ ឆាយ បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ ក្លឹប ប៉ុង សាមិត្ត គុនខ្មែរ ដែលជាសមិទ្ធផលថ្មីមួយទៀតក្នុងការពង្រីកមូលដ្ឋានហ្វឹកហាត់ និងបណ្តុះបណ្តាលធនធានកីឡាករគុនខ្មែរជំនាន់ក្រោយ នៅតាមបណ្តាខេត្ត និងទីជនបទនានា។
ការបង្កើតក្លឹបថ្មីៗនៅតាមមូលដ្ឋាន មិនមែនគ្រាន់តែជាការបង្កើតទីកន្លែងហ្វឹកហាត់នោះទេ ប៉ុន្តែជាការបង្កើត មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស និងអនាគតរបស់គុនខ្មែរ ដើម្បីផ្តល់ឱកាសដល់យុវជនដែលមានទេពកោសល្យនៅតាមមូលដ្ឋាន អាចសម្រេចក្តីសុបិន្តរបស់ខ្លួន ក្លាយជាកីឡាករអាជីព និងជាធនធានតំណាងជាតិនាពេលអនាគត។
២. ចុះសួរសុខទុក្ខក្លឹបរាហ៊ូកីឡា — ស្រុកឯកភ្នំ ខេត្តបាត់ដំបង
បន្ទាប់មក ឯកឧត្តម ខូវ ឆាយ បានបន្តដំណើរទៅ ក្លឹបរាហ៊ូកីឡា នៃសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ដើម្បីសួរសុខទុក្ខគ្រូបង្វឹក កីឡាករ និងពិនិត្យសកម្មភាពហ្វឹកហាត់ជាក់ស្តែង។
ក្នុងឱកាសនោះ ខ្ញុំបានសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករយុវជនថ្នាលជំនាន់ក្រោយ ឱ្យខិតខំហ្វឹកហាត់ មានវិន័យ អំណត់ តស៊ូ ស្តាប់ការណែនាំរបស់គ្រូ និងចេះចាប់យកឱកាស ដើម្បីកសាងខ្លួនឱ្យទទួលបានជោគជ័យ ដូចកីឡាកររៀមច្បងរបស់ក្លឹប ឈុត សេរីវណ្ណថង, ហាន់ ពី និង សន រ៉ាគីម ជាដើម។
៣. សួរសុខទុក្ខលោកព្រឹទ្ធាចារ្យគុនខ្មែរ ចាន់ ពៅ — ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
បញ្ចប់បេសកកម្មនៅខេត្តបាត់ដំបង ខ្ញុំបាទបានបន្តដំណើរទៅខេត្តបន្ទាយមានជ័យ ដើម្បីចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជីវភាពរបស់ លោកព្រឹទ្ធាចារ្យគុនខ្មែរ ចាន់ ពៅ នៃក្លឹបចាន់ ពៅ មរតកគុនខ្មែរ។
លោកព្រឹទ្ធាចារ្យ ចាន់ ពៅ គឺជាអតីតកីឡាករគុនខ្មែរដ៏ល្បីល្បាញមួយរូបក្នុងសម័យទសវត្សរ៍ឆ្នាំ៦០ និង៧០ ហើយក្រោយសម័យរំដោះ លោកបានបន្តចំណាយកម្លាំងកាយចិត្ត និងចំណេះដឹង ដើម្បីបណ្តុះបណ្តាលកីឡាករ កីឡាការិនីជាច្រើនជំនាន់នៅខេត្តបន្ទាយមានជ័យ។ លោកគឺជាធនធានមនុស្សដ៏មានតម្លៃមួយរូបសម្រាប់មរតកគុនខ្មែរ ដែលយើងត្រូវយកចិត្តទុកដាក់ គោរព និងដឹងគុណចំពោះការលះបង់របស់លោក។
បេសកកម្មមួយថ្ងៃនេះ មាន៣គោលដៅ ប៉ុន្តែមានទិសដៅតែមួយ គឺ «ការពារ អភិរក្ស អភិវឌ្ឍ និងលើកកម្ពស់គុនខ្មែរ»។
យើងត្រូវកសាងក្លឹបថ្មី ដើម្បីបង្កើតអនាគត។
យើងត្រូវពង្រឹងក្លឹបដែលមានស្រាប់ ដើម្បីបង្កើនគុណភាព។
ហើយយើងក៏មិនអាចភ្លេចព្រឹទ្ធាចារ្យ និងគ្រូបង្វឹកជំនាន់មុន ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីរក្សា និងផ្ទេរមរតកក្បាច់គុនដូនតារបស់យើងមកដល់ជំនាន់នេះឡើយ។
គុនខ្មែររឹងមាំ ត្រូវរឹងមាំពីមូលដ្ឋាន។
គុនខ្មែរមានអនាគត ត្រូវចេះគោរព និងដឹងគុណចំពោះអ្នកកសាងអតីតកាល។
យើងនឹងបន្តដំណើរចុះដល់មូលដ្ឋាន ដើម្បីស្តាប់ មើលឃើញបញ្ហាជាក់ស្តែង និងរួមគ្នាកសាងគុនខ្មែរឱ្យកាន់តែរឹងមាំ ឈានទៅមុខ និងល្បីរន្ទឺលើឆាកអន្តរជាតិ។














Post a Comment (0)
Previous Post Next Post