​ព្រៃសហគមន៍ភ្នំប្រជុំមិត្ត ក្នុងខេត្តស្ទឹងត្រែង កំពុងរងការកាប់បំផ្លាញយ៉ាងរង្គាល

​ខេត្តស្ទឹងត្រែង៖ ព្រៃសហគមន៍ភ្នំប្រជុំមិត្ត កំពុងប្រឈមនឹងការកាប់ទន្ទ្រានយកដី និងកាប់ឈើអាជ្រៀកយ៉ាងអនាធិបតេយ្យទាំងយប់ទាំងថ្ងៃ។ សកម្មភាពនេះបានធ្វើឲ្យសត្វព្រៃរត់ខ្ចាត់ខ្ចាយ និងភ័យខ្លាច ដែលជាហេតុធ្វើឲ្យសត្វស្វាបាត់បង់ជម្រក ហើយនាំគ្នារត់មកតាមដងផ្លូវ។ ក្រុមជនល្មើសបានធ្វើសកម្មភាពនេះនៅក្បែរទីស្នាក់ការសហគមន៍ផ្ទាល់ ដោយមានការសង្ស័យថាអាចមានការឃុបឃិតពីមេដឹកនាំសហគមន៍។ ទីតាំងកើតហេតុនេះស្ថិតនៅចំណុចទួលបេង តាមបណ្តោយផ្លូវចូលទៅរមណីយដ្ឋានជ្រោះសុភមិត្ត ក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ ជុំវិញករណីនេះ អ្នកសារព័ត៌មានបានទាក់ទងទៅលោក អម ម៉ារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរីវ៉ាត់ ដើម្បីសុំការបំភ្លឺ។ លោកបានឆ្លើយថា សកម្មភាពនោះជាការកាប់ឆ្ការសម្អាតឈើចាស់ និងឈើដែលដួលងាប់តែប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ លោក ឡន ប្រធានសហគមន៍ក៏បានអះអាងថា លោកមិនបានដឹងរឿងនេះដែរ ខណៈដែលក្រុមឈ្មួញនៅតែបន្តធ្វើសកម្មភាពកាប់ឈើធំៗដោយគ្មានខ្លាចក្រែង។ ឈើទាំងនោះមានមុខកាត់ចន្លោះពី ៧០ ទៅ ១០០ សង់ទីម៉ែត្រ និងប្រវែងពី ១៥ ទៅ ២៥ ម៉ែត្រ។ ​នៅពេលអ្នកសារព័ត៌មានរាយការណ៍ពីសកម្មភាពនេះ ជំនាញរដ្ឋបាលព្រៃឈើបានឆ្លើយតបថា នឹងចាត់មន្ត្រីចុះពិនិត្យ ប៉ុន្តែក្រោយមកក៏ស្ងាត់ឈឹង។ លោក ឡន ប្រធានសហគមន៍ក៏បានបិទទូរស័ព្ទមិនអាចទាក់ទងបានដែរ។ ​រហូតដល់ម៉ោង ៣:៤០ នាទីរសៀល ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ…

Read More