ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យការរស់នៅ និងជីវភាពអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យការរស់នៅ និងជីវភាពអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះពិនិត្យការរស់នៅ និងការដាំដុះដំណាំ, ការសាងសង់ផ្ទះបន្ថែម និងសកម្មភាពឈូសឆាយដីសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បន្ទាប់ពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពភូមិដែលបានកសាង និងអភិវឌ្ឍថែមទៀត ក្នុងការធានាផលប្រយោជន៍ជូនបងប្អូនអតីតយុទ្ធជនឱ្យបានយូរអង្វែង៕ By÷Vichhai News

Read More

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ, ភាគីទាំងពីរឯកភាពគ្នារក្សាទំនាក់ទំនងជាប្រចាំ បញ្ចៀសការប៉ះទង្កិច

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហាញនូវលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជា សហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង១០៖៣០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖២០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាង ជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន…

Read More

កម្ពុជាបន្តអំពាវនាវភាគីថៃ ប្រគល់មកឱ្យកម្ពុជាវិញកងកម្លាំងទាំង១៨រូប ដែលថៃបានចាប់ដោយខុសច្បាប់

(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវដល់ភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់កម្ពុជាទាំង១៨រូប ដែលទាហានថៃបានចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ២៦ថ្ងៃហើយ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ និងបន្តទាមទារមកវិញនូវកងកម្លាំងកម្ពុជាទាំង១៨រូបដែលថៃបានចាប់ខ្លួនទៅនោះ រហូតដល់ភាគីថៃបំពេញកាត្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា នឹងមិនទុកសមាជិកក្រុមគ្រួសាររបស់កងកម្លាំងកម្ពុជាណាម្នាក់ចោល និងឯកោជាដាច់ខាត។ លោកជំទាវអ្នកនាំពាក្យបានរម្លឹកទៀតថា ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាងនឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផលឈនទៅការនាំមកវិញនូវសន្ដិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាអ្វីដែលប្រជាជនប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូលចង់បាន៕

Read More

ខេត្តកំពត បាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការវិនិយោគសាធារណៈនៅលើទឹក ភ្លើង ផ្លូវ។ ក្នុងការអនុវត្តដ៏ត្រឹមត្រូវ និងជោគជ័យនេះគឺខេត្តបានយកយន្តការតាមរយៈមូលនិធិឃុំជាពិសេស ជាគោលក្នុងការអនុវត្ត ដើម្បីសម្រេចបានទៅតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

 ខេត្តកំពត បាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការវិនិយោគសាធារណៈនៅលើទឹក ភ្លើង ផ្លូវ។ ក្នុងការអនុវត្តដ៏ត្រឹមត្រូវ និងជោគជ័យនេះគឺខេត្តបានយកយន្តការតាមរយៈមូលនិធិឃុំជាពិសេស ជាគោលក្នុងការអនុវត្ត ដើម្បីសម្រេចបានទៅតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ————————————ដើម្បីបំពេញបន្ថែម និងពន្លឿនការងារនេះ ក្រុមការងាររាជរដ្ឋាភិបាលបានណែនាំឱ្យខេត្តពង្រីកភាពជាដៃគូ ជាមួយនឹងគម្រោងផ្សេងៗដូចជា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) គម្រោងដែលរៀបរៀងតាមរយៈអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាបន្តទៀត ដើម្បីបំពេញបន្ថែម និងពន្លឿនការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខេត្ត។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ ប្រចាំឆមាសទី១​ ឆ្នាំ២០២៥​ និងទិសដៅអនុវត្ដបន្ដ​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដកំពត​ នាថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ #យុទ្ធសាស្ត្របញ្ចកោណ #គន្លឹះអាទិភាព #ការរៀបចំក្រុង #នគរូបនីយកម្ម #ការងារលំនៅឋាន #ប្រជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទ្រនំសុភមង្គល #គុណភាព #សុវត្ថិភាព #សោភ័ណភាព​ #កអក

Read More