រាជធានីភ្នំពេញ៖ បុរសម្នាក់បានទៅដាក់មងនៅក្នុងស្រះទឹកមួយកន្លែង ក៏ស្រាប់តែប្រទះឃើញ
សាកសពមន្រ្តីយោធាស័ក្ដិ៣ម្នាក់ អណ្ដែតនៅក្នុងស្រះទឹកនោះ ដោយមានសភាពហើមស្អុយបាត់ទៅហើយ ខណៈនោះគាត់ក៏បានស្រែកប្រាប់គេឯងឲ្យបានដឹងគ្រប់ៗគ្នាតែម្ដង ។
ហេតុការណ៍នោះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចស្រះទឹក ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះរូបនោះឈ្មោះជា ឧសភា អាយុ៤៤ឆ្នាំ ជាមន្រ្តីយោធា មានឋានន្តរស័ក្ដិអនុសេនីយ៍ឯក មានប្រពន្ធឈ្មោះពុំ ពិសី អាយុ៤៣ឆ្នាំ សព្វថ្ងៃមានទីលំនៅផ្ទះលេខ២០២ ផ្លូវបេតុង ក្រុមទី៧ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
បុរសអ្នកប្រទះឃើញសពមុនគេបាននិយាយថា នៅវេលាព្រឹកថ្ងៃកើតហេតុខាងលើ ខណៈដែលគាត់បានយកមងទៅរាយនៅក្នុងទឹកស្រះខាងលើ ដើម្បីចាប់ត្រី ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះអណ្ដែតនៅក្នុងស្រះទឹកខាងលើ ហើយពេលនោះគាត់ក៏បានស្រែកប្រាប់គេឯងបានដឹង ព្រមទាំងរាយការណ៍ជូនអាជ្ញាធរបានដឹង និងសមត្ថកិច្ចតែម្ដង ។
ស្រ្តីជាប្រពន្ធសពបានបំភ្លឺប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ប្ដីរបស់នាងខ្ញុំប្រាប់នាងខ្ញុំថា ទៅដើរហាត់ប្រាណ ហើយក៏ស្រាប់តែបាត់មិនឃើញត្រលប់ទៅផ្ទះវិញអស់១យប់ ។ លុះដល់វេលាម៉ោង៥ល្ងាចថ្ងៃទី០៤ ខែមិថុនា នាងខ្ញុំបានទៅទទួលយកកូនពីសាលាបឋមសិក្សាវត្តព្រៃស្ពឺ ក៏ឆ្លៀតតាមរកប្ដី ហើយបានឃើញកំពុងតែអង្គុយផឹកស្រាថ្នាំជាមួយបុរសម្នាក់ឈ្មោះវី នៅក្នុងព្រៃក្បែរស្រះទឹកខាងលើ ។

ប្រពន្ធអ្នកស្លាប់ខាងលើបានប្រាប់ទៀតថា ពេលនោះនាងបានយកទូរស័ព្ទពីប្ដីរួចត្រលប់ទៅផ្ទះវិញចំណែកប្ដីនៅផឹកបន្ត ហើយចាប់តាំងពីពេលនោះមក ក៏ស្រាប់តែបាត់ប្ដីរហូតមិនឃើញទៅផ្ទះនោះឡើយ ។ លុះដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃកើតហេតុ ស្រាប់តែមានគេប្រាប់ថាប្ដីនាងឈ្មោះជា ឧសភា បានស្លាប់អណ្ដែតទឹកស្រះខាងលើបាត់ទៅហើយ ។
ក្រោយពេលកើតហេតុនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យកោសល្យវិច័យ ហើយសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយលង់ទឹក ។បន្ទាប់មកបានប្រគល់សាកសពជូនប្រពន្ធនិងក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕