ម្តាយទៅធ្វើការបាត់ កូនបាននាំមិត្តភក្រ្ត៥នាក់ទៅងូតទឹកស្រះលេង លង់ស្លាប់ម្នាក់ ៤នាក់ទៀតជួយទាន់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន នាគរាជ ចតុមុខ (www.neakreachchaktomuk.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទំនាក់ទំនង ទូរស័ព្ទលេខ 097 659 9996 / 099 69 29 96 សូមអរគុណ...!
គេហទំព័រ នាគរាជ្យ ចតុមុខ (www.neakreachchaktomuk.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ម្តាយទៅធ្វើការបាត់ កូនបាននាំមិត្តភក្រ្ត៥នាក់ទៅងូតទឹកស្រះលេង លង់ស្លាប់ម្នាក់ ៤នាក់ទៀតជួយទាន់


ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ ក្រោយហូបបាយរួច ម្តាយក៏វិលទៅធ្វើការរោងចក្រ ស្រាប់តែកូនប្រុស បបួលគ្នាជាមួយក្មេងក្នុងភូមិចំនួន៥នាក់ ទៅងូតទឹកស្រះលេង ជាអកុសលលង់ស្លាប់ ចំណែកក្មេង៤នាក់ទៀត រត់ឡើងគោក ស្រែកហៅអ្នកភូមិឱ្យជួយ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅស្រះទឹកមួយកន្លែង ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះឈ្មោះ គង់ សុខសាន្ត អាយុ១៥ឆ្នាំ មានម្តាយឈ្មោះ សុិន ណារី អាយុ៥២ឆ្នាំ មុខរបរកម្មការនីរោងចក្រ ជាស្ត្រីមេម៉ាយកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្មេងប្រុសរងគ្រោះជាកូនពៅ មានទីលំនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ក្បែរកន្លែងកើតហេតុ ។

តាមសម្តីស្ត្រីជាម្តាយបានឱ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ គ្រាដែលចេញពីធ្វើការ មកផ្ទះហូបបាយទឹកជាមួយកូនប្រុស លុះវិលទៅធ្វើការងារវិញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ស្រាប់តែអ្នកជិតខាងទូរស័ព្ទប្រាប់ថាកូនលង់ទឹកស្លាប់ទៅវិញ ពេលមកដល់ ពលរដ្ឋស្រង់ឡើងគោករួចបាត់ទៅហើយ ។






តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ឃើញក្មេងប្រុសមានគ្នា៥នាក់ ចុះលេងទឹកស្រះ ស្រាប់តែមួយសន្ទុះ ក្មេង៤នាក់ទៀតស្រែកឆោឡោឱ្យអ្នកជិតខាងជួយ ទើបពលរដ្ឋអ្នកភូមិរត់ទៅចុះស្រង់ តែហួសពេលទៅហើយ បានស្លាប់បាត់បង់ជីវិត ។

ករណីខាងលើ សមត្ថកិច្ចមូលដ្ឋាន នឹងសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យកោសល្យវិច័យ រួចបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕( និពន្ធដោយ  ស៊ន រតនា )









Post a Comment (0)
Previous Post Next Post