ចុះបង្ក្រាបនិងបិទឃ្លាំងស្តុកទំនិញដ៏ធំមួយ ដែលផ្ទុកទៅដោយផលិតផលថែរក្សាសក់ សាប៊ូកក់សក់ សាប៊ូដុសខ្លួន ជាច្រើនប្រភេទ ពាក់ព័ន្ធការក្លែងបន្លំប្រភពនាំចូល
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន នាគរាជ ចតុមុខ (www.neakreachchaktomuk.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទំនាក់ទំនង ទូរស័ព្ទលេខ 097 659 9996 / 099 69 29 96 សូមអរគុណ...!
គេហទំព័រ នាគរាជ្យ ចតុមុខ (www.neakreachchaktomuk.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ចុះបង្ក្រាបនិងបិទឃ្លាំងស្តុកទំនិញដ៏ធំមួយ ដែលផ្ទុកទៅដោយផលិតផលថែរក្សាសក់ សាប៊ូកក់សក់ សាប៊ូដុសខ្លួន ជាច្រើនប្រភេទ ពាក់ព័ន្ធការក្លែងបន្លំប្រភពនាំចូល


ចុះបង្ក្រាបនិងបិទឃ្លាំងស្តុកទំនិញដ៏ធំមួយ ដែលផ្ទុកទៅដោយផលិតផលថែរក្សាសក់ សាប៊ូកក់សក់ សាប៊ូដុសខ្លួន ជាច្រើនប្រភេទ ពាក់ព័ន្ធការក្លែងបន្លំប្រភពនាំចូល ដែលខ្សែសង្វាក់ផ្គត់ផ្គង់ខុសច្បាប់ខ្នាតធំមួយទៀត ក្នុងនោះក៏មានផលិតផលថែរក្សាសក់ និងសម្រស់ ម៉ាកយីហោ «នាងល្អ» ផងដែរ​…

យោងតាមប្រភពព័ត៌មានច្បាស់ការដែលក្រុមការងារយើងខ្ញុំទទួលបាន ស្ដីពីការចុះបង្ក្រាប មន្ដ្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះបង្ក្រាបកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រតិបត្តិការនៃការចុះបង្ក្រាបទីតាំងផលិត ឬស្តុកទុកទំនិញក្លែងក្លាយ និងខុសច្បាប់ មានការចូលរួមសហការយ៉ាងស្អិតរមួតរវាងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប សមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំពោះការចុះបិទឃ្លាំងមាន សម្ភារៈ និងផលិតផលជាច្រើនមុខ ដូចជា សាប៊ូកក់សក់ ក្រែមបន្ទន់សក់ និងផលិតផលថែរក្សាស្បែកផ្សេងទៀត ត្រូវបានរៀបចំទុកដាក់ក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសបញ្ជាក់ថា នេះជាខ្សែសង្វាក់ផ្គត់ផ្គង់ខុសច្បាប់ខ្នាតធំមួយ។





គួរបញ្ជាក់ជូនដែរថា ម្ចាស់ប្រ៊ែន ឬម្ចាស់ក្រុមហ៊ុនសាប៊ូកក់សក់ «នាងល្អ» ត្រូវបានគេស្គាល់ថា ជាបុគ្គលល្បីឈ្មោះ (Influencer) ម្នាក់នៅលើបណ្ដាញសង្គម ហើយក៏ជាអ្នកតំណាង និងជាអ្នកគ្រប់គ្រងការចែកចាយផលិតផលថែរក្សាសក់ និងសម្រស់ ម៉ាក «នាងល្អ» នេះ នៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។





Post a Comment (0)
Previous Post Next Post