នគរបាលឃាត់ខ្លួនក្មេងទំនើង៨នាក់ក្នុងចំណោម៣០នាក់ក្រោយបង្ករបួសស្នាមនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន នាគរាជ ចតុមុខ (www.neakreachchaktomuk.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទំនាក់ទំនង ទូរស័ព្ទលេខ 097 659 9996 / 099 69 29 96 សូមអរគុណ...!
គេហទំព័រ នាគរាជ្យ ចតុមុខ (www.neakreachchaktomuk.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

នគរបាលឃាត់ខ្លួនក្មេងទំនើង៨នាក់ក្នុងចំណោម៣០នាក់ក្រោយបង្ករបួសស្នាមនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ



ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក វិរៈសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិសែនជ័យ ដឹកនាំបញ្ជាផ្ទាល់ លោកអនុសេនីយ៍ឯក សាយ ចំរើន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ សហការ ណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ធ្វើការស្រាវជ្រាវតាមចាប់បានជាបន្តបន្ទាប់ចំនួន៨នាក់ ក្នុងចំណោម៣០នាក់ ក្រោយពួកគេធ្វើសកម្មភាពបង្ករបួសស្នាម និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់យុវជន១ក្រុមទៀត ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវបេតុងវត្តអង្គតាមិញភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួនទាំង៨នាក់នោះរួមមាន១.ឈ្មោះសឿង គឹមហុង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះសាច់សន្លៀ ស្រុកស្អាង ខេត្តកណ្តាល ។ ២. ឈ្មោះតាំង គីមសាយ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ ភូមិក្បាលកោះកើត ឃុំកោះសាច់សន្លៀ ស្រុកស្អាង ខេត្តកណ្តាល ។ ៣. ឈ្មោះយឹម បុត្ររ៉ាសាក់ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៤. ឈ្មោះង៉ែត រាជ្យ អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាង មានទីលំនៅបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៥. ឈ្មោះជីវន្ត វិសាល អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះសាច់សន្លៀ ស្រុកស្អាង ខេត្តកណ្តាល ។ ៦. ឈ្មោះឆេង សុផាន់នី អាយុ២៥ឆ្នាំ មុខរបរជាងទង មានទីលំនៅបន្ទប់ជួល ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។៧. ឈ្មោះទូច ឆេងអ័រ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបន្ទប់ជួល ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ៨. ឈ្មោះធឿន វុធធី អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកយុវជនរងគ្រោះឈ្មោះ១/ឈ្មោះ យួន ឆៃយ៉ា អាយុ២១ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញរងរបួសរលាត់ដៃទាំងសងខាង ,រលាត់ក្បាលជង្គង់ទាំងសងខាង ,ជាំចង្កេះខាងស្តាំ ព្រមទាំងខូចខាតម៉ូតូដោយបែកកញ្ចក់កុងទ័រ ,បែកចង្កៀងខាងមុខ ,បែកក្បាំងខាងមុខ។ ២/ឈ្មោះ សៅ ឌីដាំរ៉ុង អាយុ១៩ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ខូចខាតម៉ូតូដោយបាក់ក្បាំងមុខខាងស្តាំ ,បែកសន្ទបមុខ និងបាក់ដៃប្រាំងខាងមុខ ។
នគរបាលបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះមានគ្នា៤នាក់បានជិះម៉ូតូចេញពីផ្សារដីហុយជូនគ្នាទៅផ្ទះ នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏ត្រូវក្រុមក្មេងទំនើងមានគ្នា៣០នាក់ជិះម៉ូតូ១៥គ្រឿងធាក់ផ្ដួល ។ ពេលនោះជនរងគ្រោះបាននាំគ្នារត់ចោលម៉ូតូ ក៏ត្រូវក្រុមជនបង្កខាងលើវាយបំផ្លាញម៉ូតូ បណ្ដាលឲ្យរងការខូចខាត បន្ទាប់មកបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ចំណែកជនរងគ្រោះក៏បាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ឲ្យជួយអន្តរាគមន៍ ។

នគរបាលបានប្រាប់បន្តថា ក្រោយមកនគរបាលខណ្ឌពោធិសែនជ័យសហការណ៍ជាមួយនគរបាលប៉ុស្តិ៍ចោមចៅទី១និងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បើកការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ទើបឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៨នាក់ ។ ចំណែកឯបក្សពួកជាង២០នាក់ទៀតកំពុងគេចខ្លួន បន្ទាប់មកនគរបាលបាននាំជនសង្ស័យទាំង៨នាក់នោះទៅធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ ៕









Post a Comment (0)
Previous Post Next Post