រថយន្តFord បើកបុកគោរត់ឆ្លងផ្លូវបណ្ដាលឱ្យងាប់មេគោ១ក្បាលនឹងខ្ទាតឡើងសួនទ្រូងផ្លូវទៅបុកស្លាកប៉ាណូ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន នាគរាជ ចតុមុខ (www.neakreachchaktomuk.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទំនាក់ទំនង ទូរស័ព្ទលេខ 097 659 9996 / 099 69 29 96 សូមអរគុណ...!
គេហទំព័រ នាគរាជ្យ ចតុមុខ (www.neakreachchaktomuk.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រថយន្តFord បើកបុកគោរត់ឆ្លងផ្លូវបណ្ដាលឱ្យងាប់មេគោ១ក្បាលនឹងខ្ទាតឡើងសួនទ្រូងផ្លូវទៅបុកស្លាកប៉ាណូ

 

ភ្នំពេញ ៖ រថយន្តFord មួយគ្រឿងកំពុងបើកបរហ្វ្រាំងមិនទាន់ជ្រុលទៅបុកគោរត់ឆ្លងផ្លូវ បណ្តាលឱ្យងាប់ ហើយរថយន្តខ្ទាតឡើងសួនទ្រូងផ្លូវ បុកស្លាកប៉ាណូ រលើង ម្ចាស់គោសួររកមុខមិនឃើញ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។


រថយន្តជួបគ្រោះថ្នាក់ ម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-3520 ។ ចំណែកម្ចាស់គោ សមត្ថកិច្ច អាជ្ញាធរ សាកសួររក តែគ្មានអ្នកណាចេញមុខនោះទេ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តបើកតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែសត្វគោមួយក្បាលរត់ឆ្លងផ្លូវ ពីកើតទៅលិច រថយន្តចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកបណ្តាលឱ្យងាប់ ហើយរថយន្តខ្ទេចឡើងសួនទ្រូងផ្លូវ បុកស្លាកប៉ាណូ រលើងគល់ជាប់ជាមួយរថយន្តទៅមុខលែងរួច ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានចុះទៅសាកសួរស្វែងរកម្ចាស់គោ តែគ្មានអ្នកណាហ៊ានចេញមុខ មានតែប្រគល់រថយន្តនិងសត្វគោ ទៅឱ្យការិយាល័យចរាចរណ៍ជើងគោក ស្រាវជ្រាវ និងដោះស្រាយនៅពេលក្រោយ ៕











Post a Comment (0)
Previous Post Next Post