ប្រើល្បិចសុំខ្ចីទូរស័ព្ទ បែជាយករត់គេចខ្លួន បាត់បីថ្ងៃឃើញមុខ ស្រែកផ្អើលសន្តិសុខផ្សារជួយចាប់ខ្លួន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន នាគរាជ ចតុមុខ (www.neakreachchaktomuk.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទំនាក់ទំនង ទូរស័ព្ទលេខ 097 659 9996 / 099 69 29 96 សូមអរគុណ...!
គេហទំព័រ នាគរាជ្យ ចតុមុខ (www.neakreachchaktomuk.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ប្រើល្បិចសុំខ្ចីទូរស័ព្ទ បែជាយករត់គេចខ្លួន បាត់បីថ្ងៃឃើញមុខ ស្រែកផ្អើលសន្តិសុខផ្សារជួយចាប់ខ្លួន

 

ភ្នំពេញ ៖ យុវជនម្នាក់ក្លាយជាជនសង្ស័យពីបទឆបោកបន្ទាប់ពីប្រើល្បិចសុំខ្ចីទូរស័ព្ទពីកម្មការនីរោងចក្រម្នាក់ បែជាយករត់គេចខ្លួន បាត់៣ថ្ងៃប្រទះមុខ ស្រែកផ្អើលឆោឡោ ប្រធានផ្សារជម្ពូវ័ន២នឹងសន្តិសុខផ្សារជួយចាប់ឃាត់ប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងផ្សារជម្ពូវ័ន២ ស្ថិតនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ថា រ៉ានុត ហៅ រ៉ាឌីភេទប្រុស អាយុប្រហែល២០ឆ្នាំជាង មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។ ចំណែកជនរងគ្រោះ ឈ្មោះ សាន រ៉ូយ៉ាន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ រីឯទូរស័ព្ទដែលជនសង្ស័យឆបោកយកទៅបាត់ ម៉ាក I Phone 11 Pro ។

តាមសម្តីនារីរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ជនសង្ស័យ ដែលជាអ្នកធ្វើការរោងចក្រក្នុងសួនកាណាឌីយ៉ាជាមួយគ្នា បានប្រើល្បិចសុំខ្ចីទូរស័ព្ទដោយប្រាប់ថា និយាយជាមួយសាច់ញាតិ រឿងបងប្អូនជួបគ្រោះថ្នាក់ចរាចរណ៍ ភ្លេចខ្លួនស្រាប់តែជនសង្ស័យយកទូរស័ព្ទគេចខ្លួនបាត់ លែងទាំងចូលធ្វើការ អស់រយៈពេល៣ថ្ងៃ សាកសួរមិត្តភ័ក្ត ដឹងតម្រុយ លុះដល់ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ប្រទះឃើញមុខជនសង្ស័យ នៅក្នុងផ្សារជម្ពូវ័ន២ ស្រែកឱ្យគេជួយចាប់ ផ្អើលដល់ប្រធានផ្សារនឹងសន្តិសុខផ្សារ ជួយចាប់ឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំ។
បើតាមជនសង្ស័យបានសារភាពថា ពិតជាខ្ចីទូរស័ព្ទរបស់ជនរងគ្រោះមែន ហើយគេចខ្លួន យកទៅបញ្ចាំបានលុយ៥០ដុល្លារ លែងហ៊ានទៅធ្វើការងារ រហូតដល់ជនរងគ្រោះឃើញ ស្រែកឱ្យសន្តិសុខជួយចាប់ខ្លួន ។
ជនសង្ស័យក្រោយឃាត់ខ្លួនបាន ប្រគល់ឱ្យទៅសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ ដើម្បីអនុវត្តបន្តតាមនិតិវិធីច្បាប់៕













Post a Comment (0)
Previous Post Next Post