សមត្ថកិច្ចបង្រ្កាប Scam Online ក្នុងផ្ទះវីឡាឃាត់ខ្លួនម្ចាស់ផ្ទះនិងជនសង្ស័យជាជនជាតិខ្មែរនិងវៀតណាម
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន នាគរាជ ចតុមុខ (www.neakreachchaktomuk.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទំនាក់ទំនង ទូរស័ព្ទលេខ 097 659 9996 / 099 69 29 96 សូមអរគុណ...!
គេហទំព័រ នាគរាជ្យ ចតុមុខ (www.neakreachchaktomuk.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សមត្ថកិច្ចបង្រ្កាប Scam Online ក្នុងផ្ទះវីឡាឃាត់ខ្លួនម្ចាស់ផ្ទះនិងជនសង្ស័យជាជនជាតិខ្មែរនិងវៀតណាម

ភ្នំពេញះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានឆ្មក់ចូលទៅបង្រ្កាប Scam Online នៅក្នុងផ្ទះវីឡាមួយកន្លែងឃាត់ខ្លួនម្ចាស់ផ្ទះនិងជនសង្ស័យដែលកំពុងស្នាក់នៅប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញព្រមទាំងដកហូតវត្ថុតាងនៅក្នុងបន្ទប់មួយចំនួន និងមួយចំនួនទៀតត្រូវជនសង្ស័យបោះចោលទៅក្នុងទឹកស្រះ ។


ប្រតិបត្តិការនោះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦
នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួននោះរួមមានស្រ្តីជនជាតិខ្មែរដែលជាម្ចាស់ផ្ទះនឹងបុរសជាជនជាតិខ្មែរនិងជនជាតិវៀតណាមហើយជនជាតិវៀតណាមម្នាក់ព្យាយាមផ្លោះរបងរង់ចេញ ក៏បានធ្លាក់រងរបួសធ្ងន់ទៀតផង ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ការចុះបង្រ្កាបបន្ទាប់ពីមានការសង្ស័យ ទៅលើផ្ទះវីឡាមួយនោះមានសំរាមច្រើន ប៉ុន្តែម្ចាស់ផ្ទះអត់ដែលយកចេញក្រៅដើម្បីឲ្យរថយន្តប្រមូលសំរាមទៅដឹកចេញនោះទេ បែរជាដុតចោលនៅក្នុងបរិវេណផ្ទះវីឡារបស់ខ្លួនស្ទើរតែរាល់ថ្ងៃទៅវិញ ។ បន្ទាប់មកកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានបើកការស្រាវជ្រាវនិងឆ្មក់ចូលទៅទើបដឹងថាជាទីតាំង Scam Online  រួចក៏ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ។





 

សមត្ថកិច្ចបានប្រាប់បន្តថា ក្រៅពីការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចក៏បានដកហូតកាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម និងកុំព្យូទ័រជាច្រើនគ្រឿង ដែលក្នុងនោះកុំព្យូទ័រមួយចំនួនរកឃើញនៅតាមបន្ទប់ក្នុផ្ទះវីឡានោះ ។ ចំណែឯមួយចំនួនទៀតត្រូវបានក្រុមជនសង្ស័យនាំគ្នាបោះចោលទៅក្នុងទឹកស្រះស្ថិតនៅក្នុងបរិវេណផ្ទះវីឡានោះផងដែរ ដើម្បីបំបាត់ភស្តុតាងមុនពេលដែលសមត្ថកិច្ចចុះទៅដល់ ។
បន្ទាប់មកសមត្ថកិច្ចបានចុះរាវរកកុំព្យូទ័រពីក្នុងទឹកស្រះដាក់លើគោករួចនាំយកជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់ទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕​  (​ និពន្ធដោយ ស៊ុន រតនា )





Post a Comment (0)
Previous Post Next Post