លោកស្រី ចាងហ្វាង ទូរទស្សន៍នាគរាជចតុមុខ ដឹកនាំក្រុមការងារចូលរួមវគ្គបណ្តុះបណ្តាល «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩»
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន នាគរាជ ចតុមុខ (www.neakreachchaktomuk.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទំនាក់ទំនង ទូរស័ព្ទលេខ 097 659 9996 / 099 69 29 96 សូមអរគុណ...!
គេហទំព័រ នាគរាជ្យ ចតុមុខ (www.neakreachchaktomuk.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកស្រី ចាងហ្វាង ទូរទស្សន៍នាគរាជចតុមុខ ដឹកនាំក្រុមការងារចូលរួមវគ្គបណ្តុះបណ្តាល «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩»



ដើម្បីបន្តលើកកម្ពស់សមត្ថភាព និងវិជ្ជាជីវៈការងារសារព័ត៌មាន លោកស្រី ផន ស្រីពីន ចាងហ្វាង ទូរទស្សន៍នាគរាជចតុមុខ បានដឹកនាំក្រុមការងាររបស់អង្គភាព រួមមាន និពន្ធនាយក និពន្ធនាយករង និងសហការី សរុបចំនួន ៨ រូប ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩» ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមផ្តល់កិត្តិយស និងបើកកម្មវិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមក្នុងពិធីបិទវគ្គដោយ ឯកឧត្តមបណ្ឌិត សុខ ចន្ទ ភក្តី ផងដែរ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងសមាគមសារព័ត៌មានចំនួន៣ ដោយមានសិក្ខាកាមចូលរួមសរុបប្រមាណ ១៨០ នាក់ មកពីជាង ៥០ អង្គភាពសារព័ត៌មាន។

ការចូលរួមរបស់ក្រុមការងារទូរទស្សន៍នាគរាជចតុមុខ ក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំអង្គភាព ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ បង្កើនចំណេះដឹង និងយល់ដឹងពីបរិបទថ្មីៗក្នុងវិស័យព័ត៌មាន ដើម្បីអាចអនុវត្តការងារផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព សុក្រឹតភាព និងទំនួលខុសត្រូវ។






ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងការងារសារព័ត៌មាន ការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ឱ្យមានប្រសិទ្ធភាពក្នុងការងារសារព័ត៌មាននាពេលបច្ចុប្បន្ន។

ទូរទស្សន៍នាគរាជចតុមុខ ប្តេជ្ញាបន្តពង្រឹងសមត្ថភាពក្រុមការងារ និងលើកកម្ពស់គុណភាពព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មានកម្ពុជាឱ្យកាន់តែរីកចម្រើន និងបម្រើប្រយោជន៍សាធារណជន។



















Post a Comment (0)
Previous Post Next Post