ពត៌មានបឋម៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សង្ស័យផ្តើមចេញពីភ្លើងប្រច័ណ្ឌ ដោយនារីម្នាក់បានយកកាំបិតចាក់លើសង្សាររបស់ខ្លួន បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៤៖០០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅ ភូមិស្នែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួននារីដែលសង្ស័យពាក់ព័ន្ធនឹងករណីខាងលើ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។
ជុំវិញករណីនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីបញ្ជាក់ពីមូលហេតុ និងព័ត៌មានលម្អិតនៃហេតុការណ៍ ខណៈព័ត៌មានខាងលើជាព័ត៌មានបឋមនៅឡើយ៕





