ភ្នំពេញ ៖ ជនជាតិចំនួន១១នាក់ ត្រូវបាន គណៈអភិបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាប ដែលសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅបុរីដើមត្នោត ផ្ទះលេខ១៥០ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ក្រោយឆែកឆេរ សមត្ថកិច្ចរកឃើញជនជាតិចិន ចំនួន ១១នាក់ រួមជាមួយសម្ភារៈមានដូចជា CPU ចំនួន ០១គ្រឿង ទូរស័ព្ទ ចំនួន ៦០គ្រឿង៕








